ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិកធនធានមនុស្ស ស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ។
បន្ទាប់ពីសួរនាំ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី កុសល្យ សុខហួច ពិតជាបានយកដុំថ្មគប់កញ្ចក់រថយន្ត Toyota Land Cruiser មួយគ្រឿង ដែលចតនៅចំណុចអនន្ត១ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារការស្រវឹងស្រា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យតាមច្បាប់។ បច្ចុប្បន្ន លោកវរសេនីយ៍ត្រី កុសល្យ សុខហួច ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ហើយតម្រូវឲ្យមកបង្ហាញវត្តមាននៅការិយាល័យបុគ្គលិក ដើម្បីរង់ចាំការសម្រេចពីថ្នាក់លើ។
